Skip to Main Content
Back to top

នាយកដ្ឋានការងារ

រដ្ឋបាលគ្រប់គ្រងទីភ្នាក់ងារជ្រើសរើស

ខ្ញុំ ...

ពលករបរទេសធ្វើការតាមផ្ទះ

 


ពលករបរទេសធ្វើការតាមផ្ទះ

អ្វីដែលអ្នកគួរតែដឹងនៅពេលប្រើប្រាស់សេវាកម្មរបស់ទីភ្នាក់ងារមុខរបរ


  • រដ្ឋាភិបាលតំបន់រដ្ឋបាលពិសេសហុងកុងមិនតម្រូវថានិយោជកត្រូវតែជ្រើសរើស ឬយកស្រ្តីជំនួយការងារផ្ទះពីបរទេស តាមរយៈទីភ្នាក់ងារមុខរបរនោះឡើយ ។ ប្រទេសដែលបញ្ជូនស្រ្តីជំនួយការងារផ្ទះ មានបែបបទ លក្ខខណ្ឌក្នុងការបញ្ជូនខុសៗគ្នាទៅតាមប្រទេសនីមួយៗ។ បើអ្នកមានសំនួរ ឬចម្ងល់ សូមទំនាក់ទំនងទៅកាន់ តំណាងអគ្គកុងស៊ុលរបស់ប្រទេសអ្នក នៅហុងកុង
  • យោងតាមច្បាប់ហុងកុង បុគ្គលណាម្នាក់ដែលចង់បើកអាជីវកម្មស្វែងរកការងារឱ្យធ្វើ ត្រូវតែស្នើរសុំអាជ្ញាប័ណ្ណ ឬការអនុញ្ញាតពីគណៈកម្មការការងារ។ មុនពេលប្រើប្រាស់សេវាកម្មរបស់ទីភ្នាក់ងារមុខរបរ អ្នកត្រូវពិនិត្យមើលថាតើទីភ្នាក់ងារនោះពិតជាមានអាជ្ញាប័ណ្ណដែលមានសុពលភាពត្រឹមត្រូវ ឬអត់ជាមុនសិន។ អ្នកអាចស្វែងរកវាតាមរយៈអ៊ីនធើណេត (ភាសាចិន / ភាសាអង់គ្លេសតែប៉ុណ្ណោះ)។
  • យោងតាមច្បាប់ការងារ និងបទប្បញ្ញត្តិសម្រាប់ទីភ្នាក់ងារមុខរបរបានចែងថា កម្រៃជើងសារច្រើនបំផុតដែលទីភ្នាក់ងារមុខរបរត្រូវយកពីអ្នកស្វែងរកការងារ ត្រូវបានកំណត់ត្រឹម ១០%នៃប្រាក់ខែទីមួយរបស់អ្នកស្វែងរកការងារ បន្ទាប់ពីគាត់ទទួលបានការងារដោយជោគជ័យតាមរយៈទីភ្នាក់ងារមុខរបរនោះ។ បទប្បញ្ញត្តិនេះអនុវត្តចំពោះអ្នកស្វែងរកការងារទាំងអស់
  • ទីភ្នាក់ងារមុខរបរមិនត្រូវយកថ្លៃដោយផ្ទាល់ ឬប្រយោលពីអ្នក ក្នុងការដាក់ឱ្យធ្វើការ ក្រៅពីថ្លៃកម្រៃជើងសារដែលបានកំណត់ឡើយ (កម្រៃជើងសារកំណត់យកត្រឹម ១០%នៃប្រាក់ខែទីមួយរបស់អ្នក បន្ទាប់ពីទទួលបានការងារដោយជោគជ័យ)។ អ្នកត្រូវយក និងរក្សាទុកនូវវិក្កយប័ត្រពីទីភ្នាក់ងារ បន្ទាប់ពីអ្នកបានបង់ប្រាក់កម្រៃជើងសាររួច ដើម្បីបញ្ជាក់ឱ្យច្បាស់ និងការពារខ្លួនអ្នក។
  • ប្រសិនបើមានការសង្ស័យថា ទីភ្នាក់ងារមុខរបរបានគិតថ្លៃពីអ្នក លើសពីការកំណត់ អ្នកត្រូវរាយការណ៍ទៅរដ្ឋបាលគ្រប់គ្រងភ្នាក់ងារមុខរបរ អោយបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។
  • យោងតាមផ្នែកទី១២ នៃច្បាប់បទប្បញ្ញត្តិការងារនេះ ចំពោះការយកប្រាក់លើសកំណត់ពីអ្នកស្វែងរកការងារធ្វើ និងសកម្មភាពអាជីវកម្មរបស់ទីភ្នាក់ងារដោយគ្មានការអនុញ្ញាតត្រឹមត្រូវ នឹងត្រូវបានកាត់ទោសធ្វើក្នុងកំឡុងពេល១២ខែ បន្ទាប់ពីថ្ងៃដែលរកឃើញថាមានប្រព្រឹត្តសកម្មភាពផ្ទុយពីច្បាប់នេះ។ សូមរាយការណ៍មកសមត្ថកិច្ច អាជ្ញាធរភ្លាមៗ អំពីករណីរបស់អ្នកដែលកើតឡើងដូចដែលចែងខាងលើនេះ។

ការពារខ្លួនអ្នក


  • គ្មានបុគ្គលណាម្នាក់ (រួមទាំងនិយោជករបស់អ្នក ឬទីភ្នាក់ងារមុខរបរ) អាចបង្ខំអ្នកឱ្យប្រគល់ឯកសារផ្ទាល់ខ្លួនរបស់អ្នក (ដូចជា អត្តសញ្ញាណប័ណ្ណហុងកុង លិខិតឆ្លងដែនជាដើម) ទ្រព្យសម្បត្តិរបស់អ្នក (ដូចជា កាតអេធីអឹម) ឬឯកសារ ការបោះពុម្ពណាមួយទាក់ទងនឹងសិទ្ធិរបស់អ្នកឡើយ។
  • អ្នកមិនត្រូវចុះហត្ថលេខាលើឯកសារ ឬកិច្ចសន្យាណាមួយដែលអ្នកមិនយល់ ឬមិនយល់ស្របជាមួយនោះទេ។
  • ទីភ្នាក់ងារមុខរបរមិនគួរណែនាំ ឬស្នើឱ្យអ្នកខ្ចីបំណុលដើម្បីសងថ្លៃទៅឱ្យទីភ្នាក់ងារ ឬថ្លៃបណ្តុះបណ្តាលនោះទេ។
  • អ្នកមិនគួរផ្ដល់ព័ត៌មានក្លែងក្លាយនៅក្នុងកិច្ចសន្យារបស់អ្នក (ឧទាហរណ៍ ប្រាក់ឈ្នួល និងអាស័យដ្ឋានទីកន្លែងការងាររបស់អ្នក)។ អ្នកនឹងមានទោសប្រសិនបើអ្នកផ្តល់ព័ត៌មានក្លែងក្លាយ។
  • នាយកដ្ឋានការងារបានប្រកាសឱ្យប្រើប្រាស់ក្រឹត្យក្រមក្នុងការអនុវត្តសម្រាប់ទីភ្នាក់ងារមុខរបរ(ព្រឹត្តបត្រ) ដែលជាច្បាប់សំខាន់តម្រូវឱ្យគ្រប់ទីភ្នាក់ងារមុខរបរគោរពតាម និងរួមបញ្ចូលទាំងស្តង់ដាដែលគណៈកម្មការការងាររតម្រូវដល់ទីភ្នាក់ងារមុខរបរ។ អ្នកអាចយោងតាម ក្រឹត្យក្រមក្នុងការអនុវត្តសម្រាប់ទីភ្នាក់ងារមុខរបរ នៅពេលចាប់ផ្តើមទំនាក់ទំនងជាមួយទីភ្នាក់ងារមុខរបរ។

តើអ្នកគួររកជំនួយពីអ្នកណាបាន?


  • ប្រសិនបើមានការសង្ស័យថា ទីភ្នាក់ងារមុខរបរបានគិតថ្លៃពីអ្នកស្វែងរកការងារ លើសពីកាលកំណត់ អ្នកត្រូវរាយការណ៍ទៅរដ្ឋបាលគ្រប់គ្រងភ្នាក់ងារជ្រើសរើស អោយបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។
  • បើសិនជាអ្នកត្រូវបានគេរំលោភបំពានលើផ្លូវកាយ សូមទូរស័ព្ទទៅកាន់ប៉ូលីស តាមរយៈលេខ 999។
  • ប្រសិនបើអ្នកមិនបានទទួលប្រាក់ឈ្នួលគ្រប់ចំនួន មិនទាន់ពេលវេលា មិនបានឈប់សម្រាកនៅថ្ងៃឈប់សម្រាក ឬថ្ងៃបុណ្យជាតិ ឬសង្ស័យថាមានការរំលោភបំពានសិទ្ធិការងាររបស់អ្នក អ្នកត្រូវទាក់ទងទៅនាយកដ្ឋានការងារតាមរយៈមធ្យោបាយដូចខាងក្រោម៖
  • ចំពោះជំនួយទាក់ទងអំពើហិង្សា និងការរំលោភបំពានលើរាងកាយ អំពើហិង្សាក្នុងគ្រួសារ និង / ឬវិបត្តិគ្រួសារ សូមទំនាក់ទំនងទៅលេខបណ្ដាញបន្ទាន់ ១៨២៨១ រាល់២៤ម៉ោង របស់មជ្ឈមណ្ឌលទប់ស្កាត់វិបត្តិបញ្ហា (CEASE) នៃក្រុមមន្ទីរពេទ្យទុងវ៉ា។ សូម ចុចនៅទីនេះ សម្រាប់ព័ត៌មានបន្ថែម។
  • សូមទំនាក់ទំនងនាយកដ្ឋានសុខមាលភាពសង្គម:
  • សូមទំនាក់ទំនងអគ្គកុងស៊ុលប្រចាំហុងកុងរបស់ប្រទេសអ្នក៖

Foreign Domestic Helpers Portal


  • គេហទំព័រនេះផ្តល់ព័ត៌មានលម្អិត ដែលទាក់ទងនឹងការងាររបស់ស្រ្តីជំនួយការងារផ្ទះពីបរទេសដែលធ្វើការនៅហុងកុង (FDHs) ដូចជាគោលនយោបាយក្នុងការទទួលយកស្រ្តីជំនួយការងារផ្ទះមកហុងកុង ព្រមទាំងឯកសារបោះពុម្ព និងឯកសារសម្រាប់ផ្សព្វផ្សាយជាសាធារណៈដែលពាក់ព័ន្ធទៅនឹងសិទ្ធិ និងកាតព្វកិច្ចរបស់ស្រ្តីជំនួយការងារផ្ទះ និងនិយោជក ដោយយោងទៅតាមច្បាប់ការងារ និងកិច្ចសន្យាការងារស្តង់ដារសំរាប់ជួលស្រ្តីជំនួយការងារផ្ទះ មកពីបរទេសឱ្យធ្វើការ។ ទាំងស្រ្តីជំនួយការងារផ្ទះ មកពីបរទេស ទាំងនិយោជកគួរតែអានព័ត៌មាននេះ ដែលមាននៅលើគេហទំព័រនេះ ព្រមទាំងឯកសារពាក់ព័ន្ធផ្សេងទៀតមុនពេលចុះកិច្ចសន្យា រឺក្នុងកំឡុងពេលធ្វើការ។

Foreign Domestic Helpers Portal

តម្រូវការចាំបាច់សម្រាប់ករណីភាសាពិសេសមួយចំនួន


  • សេវាកម្មបកប្រែនឹងត្រូវបានរៀបចំដោយឥតគិតថ្លៃក្នុងករណីចាំបាច់ ដើម្បីធានាថាការប្រើប្រាស់សេវាកម្មរបស់យើងមិនត្រូវបានបង្កជាបញ្ហាដោយសារមិនចេះភាសា។ អ្នកក៏អាចយកអ្នកបកប្រែផ្ទាល់ខ្លួន នៅពេលដែលអ្នកមកទទួលសេវាសម្របសម្រួលដោយឥតគិតថ្លៃ ឬមកដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានការងារ។ មជ្ឍមណ្ឌលសម្រាប់ភាពសុខដុមរមនា និងការលើកកំពស់ជនជាតិភាគតិច (CHEER) គឺជាមជ្ឍមណ្ឌលផ្ដល់សេវាកម្មជំនួយមួយ ដែលស្ថិតក្រោមជំនួយពីនាយកដ្ឋានកិច្ចការងារតាមផ្ទះ(HAD) នៃរដ្ឋាភិបាលតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) ដើម្បីផ្តល់នូវសេវាកម្មដល់ជនជាតិភាគតិចនៅក្នុងហុងកុង ក្នុងការទទួលបានសេវានេះ។ សូមចុចខាងក្រោមសម្រាប់ព័ត៌មានលំអិតនៃសេវាកម្មដែលមជ្ឍមណ្ឌល បានផ្តល់ជូន។